លុយ លក្ខិណា គឺជាឈ្មោះពេញរបស់ខ្ញុំ ជាអតីតសិស្សឆ្នាំទី៣ ជំនាញផ្នែកច្បាប់នៅសាលាបញ្ញាសាស្រ្ដា (PUC) និងបច្ចុប្បន្នជានិស្សិតផ្នែកច្បាប់ (ដដែល) នៅសាលាភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច (RULE)។
គោលបំណងនៃការធ្វើវីដេអូប្លុកនេះ គឺដោយមើលឃើញថាការផ្សព្វផ្សាយច្បាប់មានទំហំតូចនៅឡើយ ពិសេសការស្រលាញ់ជញ្ជីងយុត្តិធម៌ ដែលនាំឲខ្ញុំបង្កើតប្លុកវីដេអូនេះឡើង ក្នុងគោលបំណងដូចខាងក្រោម៖
- អ្វីទៅជាច្បាប់?
- ហេតុអ្វីត្រូវមានច្បាប់?
- អ្វីទៅជញ្ជីងយុត្តិធម៌?
- ដូចម្ដេចដែលហៅថាប្រព័ន្ធច្បាប់?
- អ្វីទៅជាតុលាការ? មានន័យដូចម្ដេចសម្រាប់ការអនុវត្តច្បាប់?
ដើម្បីឆ្លើយតបនឹងសំណួរទាំងអស់នេះ ក៏ដូចជាសម្រួលដល់មិត្តនិស្សិត ដែលត្រូវការជំនួយស្មារតី ក៏ដូចជាបងប្អូនដែលមិនបានរៀននូវជំនាញមួយនេះ ពិសេសចង់ស្វែងយល់ដើម្បីជាប្រយោជន៍ក្នុងការរស់នៅ នោះអាចបើកមើលនូវវីដេអូនេះ។
គ្មានច្បាប់ គឺគ្មានវិន័យ
ច្បាប់ប្រៀបដូចជា កំណើត ដែលផ្ដល់សិទ្ធិសេរីភាពដល់បុគ្គលគ្រប់រូបនូវភាព ស្មើគ្នា។
ច្បាប់ក៏រួមចំណែកអភិវឌ្ឍន៍ជាតិ បណ្ដុះនូវគុណធម៌ ការចេះថ្លឹងថ្លែង ការអប់រំ ការបង្រ្កាប ការកែប្រែ និងការពារបុគ្គលគ្រប់រូប។
និយាយរួមប្រសិនបើយើងមើលរំលងច្បាប់ នោះនាំឲបាត់បង់ប្រយោជន៍ (ថ្លោះសិទ្ធិ) និងឈានទៅការបំផ្លាញខ្លួនឯង បង្កភាពវឹកវរប៉ះពាល់ដល់អ្នកដទៃ។ ដូច្នេះ ហេតុអ្វីមិនចូលមើលនូវវីដេអូរបស់ខ្ញុំ?
អ្នកអាចចូលរួមចំណែកគាំទ្រផ្ដល់ជាថវិការផ្ទាល់ខ្លួនតាមរយៈ ABA account: 001-355-572 (LUY LEAKHENA) សូមអរគុណសម្រាប់ការគាំទ្រ
សម្រាប់ការផ្សព្វផ្សាយ ពាណិជ្ជកម្ម អាចឧបត្ថម្ភតាមរយៈ សំណេរ/ប្រធានបទ នីមួយៗដែលលោកអ្នកពេញចិត្ត សូមផ្ញើសារទៅ +855 15-68-98-05
You can make a contribution for this video channel via ABA account: 001-355-572 (LUY LEAKHENA) Thanks for your support, have a nice day!
For ads or support ant content or topic you are prefer, please reach me at +855 15-68-98-05