តាមរយៈ "ពាក្យពេចន៍-សម្ដី" គឺជាសារទំនាក់ទំនងដ៏សំខាន់ វាជ្រួតជ្រាបចាក់ទម្លុះដល់បេះដូង ផ្លូវចិត្ត អារម្មណ៍ ហើយជាឳសថព្យាបាលផ្លូវចិត្តផង ពិសេស ភាសាសម្ដីនេះមានឥទ្ធិផលអាចជាថ្នាំពិស និងឳសថទិព្វព្រមគ្នា។
ដោយសារវាជះឥទ្ធិពលខ្លាំង ការបង្កប់ខ្លឹមសារ និងអត្ថន័យដើម្បីសាបព្រួសនូវ គោលបំណងអ្វីមួយ សម្រាប់ត្រិះរិះពិចារណា វាអាចជាបញ្ហា ឬការដាស់តឿន ទៅតាមប្រធានបទនីមួយៗ។ អាចនិយាយបានថា វាមានប្រសិទ្ធិភាព ក្នុងការទាក់ទាញប្រិយមិត្តឲទស្សនា វាជាអាវុធមុខពីរ នៅពេលដែលអ្នកនិពន្ធមាន គំនិតអ្វីមួយ បញ្ចូលក្នុងសារនោះ។ "សារវីដែអូ" នេះត្រូវបានរៀនយកគម្រូភាពពី បុគ្គលម្នាក់ដែលល្បីល្បាញយូរហើយ គឺលោក ឆាលី ឆែបផ្លីន Charlie Chaplin កម្រងវីដេអូ ភាពប៉ិនប្រសប់របស់លោក បានរុញ្ច្រានឲខ្ញុំចង់បង្កើត សារដ៏ពិសេស និងមានសារៈសំខាន់ ដល់សង្គម និងសហគមន៍ខ្ញុំ មានការងាករកទៅកាន់ការអប់រំ ដោយបង្កប់អត្ថន័យ ហើយនាងខ្ញុំសង្ឃឹមថា នឹងមានអ្នកបង្កើតវាឲច្រើនជាងនេះទៅទៀត។
ពិសេសគឺ អ្នកនិពន្ធអាច បំបែកឃ្លា ឃ្លោងនៃការប្រើពាក្យពេចន៍បញ្ជានោះឲក្លាយទៅជា សិល្បៈនៃការដាស់ តឿនវិញ ឬពីកំហឹងទៅជាសន្តិភាព។ និយាយជារួម ពាក្យសម្ដីគឺមុតស្រួចចាក់ទម្លុះ បេះដូង មនុស្សបាន ដូច្នេះ ការប្រើប្រាស់វីដេអូជាសារ វាមានប្រយោជន៍ខ្លាំង ក្នុង ការអប់រំ បញ្ចូលមនោគមន៍វិជ្ជា ឬទាក់ទាញប្រជាប្រិយភាព ពីសង្គមទាំងមូលបាន យ៉ាងឆាប់រហ័ស។ ដោយហេតុដូច្នោះហើយ ទើបការធ្វើវីដេអូវនេះ ត្រូវបានវិវត្តន៍ខ្លួន ជាលំដាប់ តាមរយៈ ការផ្សព្វផ្សាយ ការធ្វើពាណិជ្ជកម្ម ការអប់រំ កម្រងឯកសារ រឿងកំសាន្ដ ឬវីដេអូធ្វើម្ហូបជាដើម។
អ្នកអាចចូលរួមចំណែកគាំទ្រផ្ដល់ជាថវិការផ្ទាល់ខ្លួនតាមរយៈ ABA account: 001-355-572 (LUY LEAKHENA) សូមអរគុណសម្រាប់ការគាំទ្រ
សម្រាប់ការផ្សព្វផ្សាយ ពាណិជ្ជកម្ម អាចឧបត្ថម្ភតាមរយៈ សំណេរ/ប្រធានបទ នីមួយៗដែលលោកអ្នកពេញចិត្ត សូមផ្ញើសារទៅ +855 15-68-98-05
You can make a contribution for this video channel via ABA account: 001-355-572 (LUY LEAKHENA) Thanks for your support, have a nice day!
For ads or support ant content or topic you are prefer, please reach me at +855 15-68-98-05