អារម្ភកថា
ការរៀបរៀងប្រធានបទទូទៅ ដើម្បីជាប្រយោជន៍ដល់អ្នកចូលចិត្តអាន ចូលចិត្តរៀន និងស្វែងយល់បន្ថែមសម្រាប់យកទៅអនុវត្តក្នុងជីវិតជាក់ស្ដែងប្រចាំថ្ងៃ។ ខ្ញុំសូមធានាថា អ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការអាននូវអត្ថបទទាំងនេះ ទាំងខ្លួនខ្ញុំផ្ទាល់ ការសរសេរនូវអត្ថបទទាំងនេះឡើង ដោយសារតែបទពិសោធន៍ផ្ទាល់ អាចនិយាយបានថា ចូលចិត្តរៀន និងចង់ចែករំលែកតាមដែលអាចធ្វើទៅបាន។ បន្ថែមជាងនេះ គឺការស្រាវជ្រាវលើចំនេះដឹងថ្មីៗ ដែលបានមកពីប្រភពត្រឹមត្រូវ និងអ្នក experts មួយចំនួន ដែលអត្ថបទល្អៗទាំងនោះ available រកអានបានតាមរយៈការប្រើប្រាស់ key words នៅក្នុង Google តាមរទូរសព្ទដៃបានយ៉ាងងាយ។ សំខាន់ថាតើ យើងបានប្រើប្រាស់វាឲអស់លទ្ធភាពដល់កម្រិតណាដែរ?
មួយវិញទៀត ការចំណាយពេលមកចងក្រងអត្តបទសំណេរខ្លីៗ ក៏ជួយដល់ការរីកចម្រើននូវផ្នែកអក្សរសាស្រ្ដ ចំណេះដឹងបន្ថែម ការយល់ដឹងកាន់តែទូលាយ កើនប្រាជ្ញាច្រើន មិនសូវខុសពីការអាននោះទេ។ ការសរសេមកពីការអានបានច្រើន បូកផ្សំនឹងការអនុវត្តផ្ទាល់ ទើបអាចចែករំលែកតាមរយៈគំនិតថ្មី ដើម្បីជា ប្រយោជន៍ដល់សាធារណៈជន ពិសេសការចែករំលែកនូវបទពិសោធន៍ផ្ទាល់ មិនត្រឹមតែជាការយល់ឃើញនោះទេ។
ខ្ញុំសូមអរគុណដល់អ្នកចូលចិត្តអាននូវអត្ថបទរបស់ខ្ញុំ ហើយអត្ថបទទាំងនោះ មានអំណះអំណាងពីរ គឺ (១)ការស្រាវជ្រាវផ្ទាល់ បូកផ្សំនឹង (២)បទពិសោធន៍ផ្ទាល់ ដូចនេះ អ្នកអានពិតជាទទួលបានទាំងខ្លឹមសារ និងចំនេះយ៉ាងលឿនតាមរយៈការសង្ខេបពីអត្ថបទដែលខ្ញុំបានរៀបរៀងឡើង។